កម្មវិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយកីឡាករ-កីឡាការិនី ត្រូវលើកពេលមកធ្វើនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣វិញ


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសពីការលើកពេលវេលានៃការរៀបចំពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី រវាងសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយសហព័ន្ធកីឡាជាតិ និងមហាគ្រួសារកីឡាជាតិទាំងអស់ ដែលគ្រោងធ្វើនៅថ្ងៃទី៤​ ខែមេសា ឆ្នាំ២០២៣ មកធ្វើនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣វិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ NOCC ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមីនានេះ។

ជាមួយគ្នានេះ សម្រាប់ទីកន្លែងរៀបចំកម្មវិធីជួបជុំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់បញ្ជាក់នៅឡើយទេ ដោយរង់ចាំជូនដំណឹងនៅពេលក្រោយ៕