អភិបាលខេត្ត៖ ផ្លូវ ស្ពានតភ្ជាប់កំពង់ឆ្នាំង-កំពង់ធំ នឹងធ្វើឱ្យកំពង់លែង ប្រែពីតំបន់ឯកោ ទៅជាតំបន់ទាក់ទាញផ្នែកទេសចរណ៍


បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលយូរឆ្នាំ ទីបំផុតទៅពន្លឺក្តីសង្ឃឹមនៃការសាងសង់ស្ពាន និងផ្លូវឆ្លងកាត់ទន្លេសាបតភ្ជាប់ក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ឆ្ពោះទៅ ខេត្តកំពង់ធំ ត្រូវបានប្រកាសបង្ហាញកាលបរិច្ឆេទសាងសង់ច្បាស់លាស់ហើយ គឺនៅឆ្នាំ​២០ ២៤។

ដំណឹងនេះបានប្រជាពលរដ្ឋអ្នកខេត្តកំពង់ធំ កំពង់ឆ្នាំង ជាពិសេសអ្នកស្រុកកំពង់លែង មានសេចក្តីត្រេកអរ។ ស្រុកកំពង់លែង មានប្រជាពលរដ្ឋរស់នៅប្រមាណជា ១ម៉ឺនគ្រួសារ។ ស្រុកនេះស្ថិតមិនឆ្ងាយប៉ុន្មានឡើយពីក្រុងកំពង់ឆ្នាំង តែដងទន្លេសាបដ៏វែងអន្លាយបានខណ្ឌ ចែកស្រុកនេះហាក់នៅសែនឆ្ងាយ។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្រុកកំពង់លែងហាក់ជា តំបន់ឯកោមួយ ដោយសារតែមធ្យោបាយនៃការធ្វើដំណើរមានសភាពលំបាក ព្រោះត្រូវឆ្លង ទន្លេ។

បន្ទាប់ពីបានទទួលដំណឹងច្បាស់លាស់នៃការសាងសង់ស្ពាន និងផ្លូវមួយខ្សែនេះ លោកអភិ បាលខេត្តកំពង់ឆ្នាំង បានសម្តែងការរីករាយជាខ្លាំង។ ជួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្ត បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅជាទីបំផុត។

លោកអភិបាលខេត្ត បានលើកឡើងថា បន្ទាប់ពីមានស្ពាន និងផ្លូវមួយខ្សែនេះ ខេត្តកំពង់ ឆ្នាំង នឹងក្លាយជាកន្លែងធ្វើដំណើរឆ្លងកាត់មមាញឹក ជាពិសេសអ្នកត្រូវធ្វើដំណើររវាងផ្លូវជាតិ​លេខ៥ និងផ្លូវជាតិលេខ៦ ដោយមិនតម្រូវឱ្យវាងឆ្ងាយទៀតនោះឡើយ។

អ្វីដែលលោក ស៊ុន សុវណ្ណារិទ្ធ រំពឹងខ្ពស់ថែមទៀតនោះ ស្ពាន និងផ្លូវនេះ នឹងធ្វើឱ្យស្រុក​កំពង់​លែងប្រែពីតំបន់ស្ងប់ស្ងាត់ តំបន់ឯកោ ទៅជាតំបន់មួយមានការទាក់ទាញ​ផ្នែកទេស​ចរណ៍ខ្ពស់ ព្រោះថាស្រុកកំពង់លែងជាតំបន់ប្រជុំដោយកោះ ទន្លេ និងភ្នំ ដែលមានសម្រស់​ស្រស់ត្រកាលមួយក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ​ដឹង​ថា ផ្លូវ ៥០សេ និងស្ពាននេះ មានប្រវែងសរុប ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានមានប្រវែង ៣៣០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេនៅប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា ផ្លូវ និងស្ពាននេះ គ្រោងចំណាយថវិកាប្រមាណ ២៥០លាន ដុល្លារ​អាមេរិក៕