យុវជនឃុំពពេល ស្រុកពញាក្រែក ៣១១នាក់ និងសមាជិកគណបក្សផ្សេង ៨៩នាក់ ស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


ដោយមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ ដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យតាមគន្លងប្រជាធិបតេយ្យ យ៉ាងពិតប្រកដធ្វើឲ្យយុវជន នៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៣១១ នាក់ និងសមាជិកគណបក្សផ្សេង ៨៩ នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាស និងបញ្ជូលសមាជិក សមាជិការជាយុវជន បានធ្វើឡើងនៅស្នាកើការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក ក្រោមអធិបតីភាព ឯកឧត្តម វង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣។

ជាមួយការប្រកាសក្លាយជាសមាជិកថ្មីតំណាងយុវជនទាំង ៣១១ នាក់ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាគត់ ដែលបានដឹកនាំប្រទេសឲ្យរីកចំរើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ដែលធ្វើឲ្យប្រជាជនរស់យ៉ាងសប្បាយរីករាយជាមួយជីវភាពកាន់ប្រសើរឡើងជាលំដាប់ ដូច្នេះក្នុងនាមសមាជិកថ្មី និងខិតខំកសាងខ្លួនឲ្យយក្លាយជាសមាជិកគំរូ ដោយអនុវត្តតាមគោលនយោបាយរបស់គណបក្ស។

ឯកឧត្តម វង សូត បានលើកឡើងថា ជាការពិតរយៈពេលជាង៤០ ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ក្នុងនោះតែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុករបស់ប្រជាជន ជាក់ស្តែងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានចំណាយថវិការយ៉ាងច្រើនទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនដោយមិនគិតថ្លៃ ក្នុងនោះប្រជាជនដែលងាយរងគ្រោះក៏ត្រូវបានផ្តល់ប្រាក់ឧបត្ថមជាប្រចាំដើម្បីសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។

ឯកឧត្តមបន្តថា ក្រៅពីនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើផលប្រយោជន៍ប្រជាជន ដូចជាផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ជាដើមគឺមានច្រើន កាន់តែជិតប្រជាជន ដែលកត្តាទាំងនេះហើយទើបប្រជាជននៅតែផ្តល់សេចក្តីទុកចិត្តបន្តគាំគណបក្សប្រជាជនរហូតមក ។

បើតាមលោក លី សុភាលីន អភិបាលស្រុកពញាក្រែក ដោយផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្សជាបន្តបន្ទាប់កន្លងមក ពិសេសការដឹកនាំដ៏ត្រឹមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋប្រសើរឡើងពី១ថ្ងៃទៅមួយថ្ងៃ ទើបប្រជាពលរដ្ឋកាន់តែមានភាពជឿជាក់ ពិសេសយុវជន ជាក់ស្តែងយុវជនចំនួន៣១១ នាក់នៅឃុំពពេលបានសម្រេចគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា៕