ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា កំពុងស្ថិតក្នុងថ្ងៃទី៤ នៃដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងយុវជនទាំង២ ប្រទេស ។
នៅថ្ងៃទី១៧ ខែមីនានេះ ក្រុមការងារគណបក្សយុវជនកម្ពុជា បានស្ថិតក្នុងទីក្រុង Wuxi ខេត្តជាំងស៊ូ ។ យុវជននៃប្រទេសទាំង២ បានជួបពិភាក្សាការងារជាមួយគ្នា និងបានដាំដើមឈើរួមគ្នា ដើម្បីជានិមិត្តរូបមិត្តភាព ចំណងសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការណ៍គ្រប់ជ្រុងជ្រោយផងដែរ ។ គណៈប្រតិភូយុវជនកម្ពុជា បានជួបសម្តែងការគួសមជាមួយអភិបាលក្រុង Wuxi ផងដែរ នៅថ្ងៃនេះ ។
គួររំលឹកថា ក្រុមការងារយុវជនថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែ ប៊ុនខៀង បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១៣ ខែមីនា ក្នុងដំណើរបំពេញទស្សនកិច្ចចំនួន ១០ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនង រឹតចំណងសាមគ្គីភាពមិត្តភាពរវាងយុវជនបក្សនៃប្រទេសទាំង២ ។
បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះផងដែរ ។ យុវជនគណបក្សប្រជាជនកម្ពុជា នាវេលាចុងក្រោយនេះ ត្រូវគេឃើញថា បានពង្រីកឥទ្ធិពលនៅតាមបណ្តាប្រទេសធំៗលើសកលលោក ដូចជានៅទ្វីបអាមេរិក…អូស៊ីអានី…អឺរ៉ុប…និងអាស៊ី ជាដើម ។