សម្តេចតេជោសែន បកត្រឡប់យុទ្ធសាស្ត្រ ៉បីមិន៉


     សម្តេច​តេជោ​សែន នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ព្រមាន​ការ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ «៣មិន» ដែល​គណ​បក្ស​នយោ​បាយ​មួយ​បាន​ប្រើ​ប្រាស់ ក្នុង​ការ​ទប់​ទប់​នឹង​រឿង​អាស្រូវ​ស្នេហា ។

     គួរ​រំលឹក​ថា មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ក្នុង​ការ​គេច​វេស​មិន​ឆ្លើយ​ជា​មួយ​នឹង​ក្រុម​យុវជន​គាំទ្រ និង​ក្រុម​អ្នក​កាសែត ​ដែល​ចង់​ដឹង​អំពី​រឿង​សង្ស័យ​ពាក់​ព័ន្ធ​អាស្រូវ​ស្នេហា​ ក្បត់​សីល​ធម៌​ភាព​ជា​អ្នក​ដឹក​នាំ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ ៣មិន គឺៈ មិន​ឆ្លើយ… មិន​ឆ្លង​… និង​មិន​ឈ្លោះ ។

     គណ​បក្ស​សង្គ្រោះ​ជាតិ ទើប​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ បន្ត​ធ្វើ​គថ្លង់​ចំពោះ​ហេតុ​ការណ៍​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ចោទ​ប្រកាន់​អាស្រូវ​ស្នេហា​របស់ ឯកឧត្តម កឹម ​សុខា ។ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ ២០១៦ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រជុំ​នៅ​ក្នុង​ក្រុង​ម៉ានីល នៃ​ប្រទេស​ហ្វីលី​ពីន បាន​សរសេរ​ថា គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដោយ​មិន​ឆ្លើយ​… មិន​ឆ្លង​… និង​មិន​ឈ្លោះ​… ហើយ​គិត​តែ​ការ​ផ្តោត​តែ​ទៅ​លើ​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៧ និង ២០១៨ ។

     នៅ​ជា​មួយ​គ្នា​នោះ​ដែរ មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ថា​រឿង​អាស្រូវ​ស្នេហា​របស់ ឯកឧត្តម កឹម សុខា គឺ​ជា​រឿង​នយោ​បាយ​ថែម​ទៀត ។ សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​ថា រឿង​ដែល​តូច បាន​ក្លាយ​ជា​រឿង​ធំ​ហើយ​នា​ពេល​នេះ ។ រឿង​ចោទ​ប្រកាន់​អាស្រូវ​របស់ ឯកឧត្តម កឹម សុខា កំពុង​ស្ថិត​ក្នុង​ការ​ពិចារ​ណា​របស់​រដ្ឋសភា ហើយ​នា​ពេល​នេះ បន្ទាប់​ពី​ក្រុម​យុវជន និង​និស្សិត បាន​យក​ញ្ញត្តិ​មួយ​ប្រគល់​ទៅ​រដ្ឋសភា​ថ្មីៗ​នេះ ។

     ញ្ញត្តិ​របស់​ក្រុម​យុវជន និង​និស្សិត បាន​ទទូច​ដល់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ​កោះ​ហៅ ឯកឧត្តម កឹម សុខា ដើម្បី​បក​ស្រាយ​ការ​ពិត​រឿង​ខ្សែ​អាត់​នៃ​សម្លេង​សន្ទនា​សាសង​ស្នេហា​ជា​មួយ​ស្ត្រី​ក្មេងៗ​ច្រើន​នាក់ ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​ទង្វើ​អាស្រូវ​គួរ​ឱ្យ​ខ្មាស់​អៀន ដែល​មិន​ត្រូវ​កើត​មាន​ចំពោះ​បេក្ខជន​នយោ​បាយ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ និង​អ្នក​តំណាង​បក្ស​ដែល​ចង់​ដឹកនាំ​ប្រទេស​ជាតិ​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​នោះ​ឡើយ ។

3Step 18 03 16 2 copy