ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ថវិកាចំនួន ២៦៣២ ដុល្លារ និងអាហារកញ្ចប់ចំនួន៤៩៦កញ្ចប់ជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល ខេត្តក្រចេះ


ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាចំនួន២៦៣២ដុល្លារ សម្រាប់វិហារឥស្លាមអាហារកញ្ចប់ចំនួន៤៩៦កញ្ជប់ ជូនប្រជាពលរដ្ឋ មកពីបណ្តាភូមិនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ពាស់ មូស្លឹម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោកអភិបាលរង នៃគណៈអភិបាលស្រុកស្នួល តំណាង លោកអភិបាលស្រុក លោកមេឃុំ លោកមេភូមិ លោកគណៈអុីមុំាខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងយុវជនស.ស.យ.ក និងក្រុមការងារសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ផងដែរ។

ឯកឧត្តម សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអុំ ពូមីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។

ឯកឧត្តមបានបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងស្ថានកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល មិនទុកបងប្អូនចោលនោះទេ ហើយសូមបងអុំពូ មីង បងប្អូនត្រូវតែរួមគ្នាថែរក្សាសន្តិភាព ពីព្រោះមានសន្តិភាពទើប មានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម បានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ» ហើយសំណូមពរដល់អុំពូមីង បងប្អូនទាំងអស់ដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ។

សូមជម្រាបជូនដែរថាអំណោយជូនប្រជាពលរដ្ឋ ក្នុងកម្មវិធីខាងលើរួមមាន:
– ថវិកាចំនួន២៦៣២ដុល្លារ
– មីចំនួន៩០កេះ
-ត្រីខកំបុ័ងចំនួន៧១យួរ
-ស្កសរចំនួន២១៣គីឡូក្រាម
-មីឡូចំនួន២១៣ដប

ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៣