រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង និងពេលវេលារបស់រថយន្ដក្រុង ដែលដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ, រថយន្ដសរុប៣៤៥គ្រឿង


រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើររបស់រថយន្ដក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន  ទទួលបាន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តនេះ នឹងធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា រថយន្ដសម្រាប់ដឹកប្រជាពលរដ្ឋមានសរុបចំនួន៣៤៥គ្រឿង ក្នុងទៅតាមខេត្តកណ្ដាល, ព្រៃវែង, ស្វាយរៀង, តាកែវ, កែប, កំពត, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ធំ, សៀមរាប, កំពង់ចាម, ត្បូងឃ្ម​ុំ, ក្រចេះ និងខេត្តស្ទឹងត្រែង។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖