ក្រសួងបរិស្ថាន និងអង្គការBirdLife នឹងដាក់តាំងពិពណ៌រូបសត្វកម្រ


ក្រសួងបរិស្ថាន និងអង្គការការពារសត្វព្រៃBirdLife នឹងរៀបចំការតាំងពិពណ៌រូបសត្វកម្រចំនួន ៩ប្រភេទដែលពាក់ព័ន្ធនឹងបរិស្ថាន ជីវៈចម្រុះ សត្វព្រៃ និងសត្វស្លាប នឹងត្រូវប្រគល់ជូនក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន។ រូបភាពសត្វទាំងនោះរួមមាន សត្វក្រៀល សត្វអង្កត់ខ្មៅ ត្រយងចង្កំកស ត្រយងយក្ស ត្រដកធំ សត្វកស ត្មាត ត្មាតភ្លើង និងរមាំង។ រូបកម្រទាំងនេះបង្ហាញពីការទំនាក់ទំនងរវាងមនុស្ស សត្វ និងធម្មជាតិ។
ក្រោយការដាក់បង្ហាញរយៈពេល២ថ្ងៃ ផ្ទាំងរូបថតទាំងនោះនឹងត្រូវប្រគល់ជូនក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅ Eco-Library ក្រសួងបរិស្ថានសម្រាប់ការសិក្សា ស្រាវជ្រាវ និងការស្វែងយល់ ពីសំណាក់មន្ត្រីរាជការ យុវជន សិស្ស-និសិ្សត និងសាធារណជនទូទៅ៕