ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អញ្ជើញចូលរួមជាអធិបតីបើកសន្និសីទលើកទី១១ និង វេទិកាកំពូលស្តីពីមិត្តភាពប្រជាជន និងប្រជាជនអាស៊ាន – ចិន


ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចូលរួមពិធីបើកសន្និសីទលើកទី១១ និង វេទិកាកំពូលស្តីពីមិត្តភាពប្រជាជន និងប្រជាជនអាស៊ាន – ចិន ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ។
សន្និសីទនេះ មានគោលបំណងលើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានលក្ខណៈពិតនិយម រវាងប្រទេសចិន និងអាស៊ាន ។