ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ចុះធ្វើការកែលំអប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ដើមព្រីង


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ដើមព្រីង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដែលរួមមាន ទំនប់អាងទឹក ប្រវែង ២.៤០០ ម៉ែត្រ ប្រឡាយមេ ប្រវែង ១.៣០០ ម៉ែត្រ្ត ទ្វារទឹកលើទំនប់ ចំនួន ១ កន្លែង, លូ ចំនួន ១ កន្លែង និងសំណង់ស្ទាក់ទឹកលើប្រឡាយមេ ចំនួន ១ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវវស្សាចំនួន ៦៩ ហិកតា ស្រូវប្រាំងចំនួន ៣៣ ហិកតា ស្រូវដើមរដូវចំនួន ២៥ ហិកតា និងដំណាំរួមផ្សំ ចំនួន ២៥ ហិកតា ។