ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្សី អញ្ជើញប្រគល់ផ្ទះមួយខ្នង ដល់លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន


ព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សី ព្រមទាំងមន្រ្តីក្រសួង បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដល់លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្បះករចាប៉ី​ដងវែង ស្ថិតនៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដែលមានទទឹង៥ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ជិត១ម៉ឺនដុល្លារនេះ ជាអំណោយផ្ទាល់របស់ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ

បន្ថែមពីនេះ ឯកឭត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បាននាំយកសម្ភារមួយចំនួន ប្រគល់លោកតាព្រឹទ្ថភិរម្យ ប្រាជ្ញ ឈួន រួមមានថវិកា​៥០០ដុល្លារ, ទូរទស្សន៍៤០អ៊ីង បំពាក់ឌីធីវី និងសម្ភារៈជាច្រើនទៀត៕