លិខិតអបអរសាទររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលជូន សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត


លិខិតអបអរសាទររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្សប្រជាជនទាំងអស់ក្នុងឱកាសដ៏សែនរីករាយឥតឧបមាចំពោះការប្រគល់ ជូនគោរមងារ ” ពុទ្ធមាមកាភិបាល ” របស់អង្គការសាសនិកពិភពលោក និង “បណ្ឌិតផ្នែកកិត្តិយសមនុស្សសាស្រ្ត” របស់សកលវិទ្យាល័យ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោរមងារ ” ទីប្រឹក្សាជាន់ខ្ពស់ ” របស់អង្គការពុទ្ធសាសនិកពិភពលោក ជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។