សម្តេចតេជោ ហ៊ុន សែន៖ «ហ៊ុន» ជាត្រកូលការពារព្រះមហាក្សត្រ រាជបល្ល័ង្ក របបរាជានិយម និងនាំមកវិញនូវរបបរាជានិយម


សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងថា ត្រកូល «ហ៊ុន» ជាត្រកូលការពារព្រះមហាក្សត្រ រាជបល្ល័ង្ក របបរាជានិយម និងនាំមកវិញនូវរបបរាជានិយម។

សម្តេចតេជោ ថ្លែងបែបនេះពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ត្រកូល «ហ៊ុន» មិនមែនជាត្រកូលក្បត់រាជានិយមនោះទេ តែត្រកូល «ហ៊ុន» ជាត្រកូលការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង្ក ការពាររបបរាជានិយម និងជាអ្នកនាំមកវិញនូវរបបរាជានិយម»

បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន កូនបក្សប្រឆាំងមិនភ្លើដូចមេទៀតនោះទេ បច្ចុប្បន្នពួកគេរត់មករួមរស់នឹងបក្សប្រជាជនជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់សមាជិកបក្សប្រឆាំង លើកលែងបុគ្គលតែម្នាក់ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្តួលរំលំខ្មែរក្រហម ស្វែងរកសន្តិភាព និងធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច គឺសុទ្ធតែសម្តេចយក «ក្បាល» ទៅប្តូរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាតិ និងប្រជាជន គឺសម្តេចសុទ្ធតែបានយកជីវិតទៅប្តូរ៕