ឯកឧត្តម គីម រិទ្ធី ប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញទទួលស្វាគមន៍ដំណើរមកដល់របស់គណៈប្រតិភូមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដែលដឹកនាំដោយលោក ប៊ូយ ក្វាងហ៊ុយ (BUI QUANG HUY)


ល្ងាចថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញទទួលស្វាគមន៍ដំណើរមកដល់របស់គណៈប្រតិភូមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដែលដឹកនាំដោយលោក ប៊ូយ ក្វាងហ៊ុយ (BUI QUANG HUY) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមអាណត្តិទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។