ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសម្ពោធអគារសិក្សា២ខ្នង នៅអនុវិទ្យាល័យទ្រាស ស្រុកស្វាយចេក និងអំពាវនាវពលរដ្ឋឱ្យទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា០២ខ្នង មាន១០បន្ទប់ ទីចាត់ការ១ខ្នង នៅអនុវិទ្យាល័យទ្រាស និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកស្វាយចេក។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលជាតិកោតសរសើរ ​និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បងប្អូនអតីតយុទ្ធជន និវត្តន៍ជន និងប្រជាពលរដ្ឋអ្នកស្រុកស្វាយចេក ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបាន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមអនុវត្ត  និងលើកកម្ពស់បាននូវជីវភាពសមរម្យជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា ដោយរម្លឹកពីអនុស្សាវរីយ៍ដ៏ជូរចត់របបប្រល័យពូជសាន៍អាវខ្មៅ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញអ្វីៗទាំងអស់របស់កម្ពុជាដល់ចំណុចសូន្យក្នុងនោះសាលារៀន វត្តអារាម ត្រូវបានបិទ និងយកទៅធ្វើជាទីឃុំឃាំង ធ្វើទារុណកម្ម សម្លាប់មនុស្ស និងជាឃ្លាំងស្តុកជីជាដើម។ល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា កម្ពុជា៤៤ឆ្នាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានតស៊ូរំដោះ  បម្រើ ការពារ និងរួមរស់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ធ្វើការផ្សះផ្សាបង្រួបបង្រួមជាតិដែលបែកបាក់មករួបរួម បញ្ចប់សង្រ្គាមតាមរយៈនយោបាយឈ្នះឈ្នះ នាំសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស។

ជាថ្មីម្តងទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្វាគមន៍ចំពោះបងប្អូនដែលធ្លាប់មាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រ និងរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដើម្បីរួមគ្នាកសាងជាតិទាំងអស់គ្នា និងសូមអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានលំដាប់លេខរៀងទី១៨ លើចុងសន្លឹងឆ្នោត ដើម្បីបន្តមានសន្តិភាព និងការអភិវឌ្ឍ។

ក្នុងពិធីដែលមានអ្នកចូលរួម, ២០០០នាក់នោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយឧបត្ថម្ភទី១៖ ឧបត្ថម្ភអំណោយជាថវិកា និងសម្ភារដល់អតីតយុទ្ធជន លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស ប្រជាពលរដ្ឋ ទី២៖ ឧបត្ថម្ភនគរបាល កងរាជអាវុធហត្ថ សឹករង ប្រជាការពារ ក្រុមគ្រូពេទ្យប្រចាំការ អនុវិទ្យាល័យទ្រាស (ថវិកា និងប្រក់ក្បឿងដំបូល) បឋមសិក្សាស្រះចែងប្រីយ៍  ទី៣៖ ឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគ ជូនមនុស្សវ័យចាស់សរុបថវិការួម៦៩លាន ៥០០ពាន់រៀល៕