សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះបើតាមសារលិខិតដែលបណ្ដាញព័ត៌មានទទួលបាន។

តាមរយៈសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្ដដាស់តឿន ក្រើនរំលឹកដល់ជនគ្រប់រូបឲ្យយល់កាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បីបង្ហាញឲ្យឃើញពីឆន្ទៈដ៏មោះមុត ក្នុងការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ស្របតាមការប្ដេជ្ញាចិត្ត និងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ប្រជាជនជាចម្បង៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ» ក្នុងគោលបំណងផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែស៉ីជម្រៅ តាមរយៈការផ្ដល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជជនជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖