នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបាមអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប៦,៨៦៨ នាក់ មកពីរោងចក្រសហគ្រាសចំនួ ន១០ក្នុងខេត្តពោធិ៍សាត់។
ជំនួបថ្ងៃនេះគឺជាជំនួបលើកទី១៩ រាប់ចាប់ពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣មកហើយក៏ជាជំនួបចុងក្រោយមុននឹងសម្តេចតេជោសម្រាកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោ ត។ សម្តេចតេជោបានប្រកាសថា នឹងបន្តការចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតក្រោយការ បោះឆ្នោតរួចរាល់ចាប់ពីថ្ងៃទី ២៧ ខែ កក្កដាបន្តទៀត ។
ក្នុងបេសកកម្មចុះជួបកម្មករនិយោ ជិតកាលពីជុំទី១ សម្តេចតេជោនាយ ករដ្ឋមន្ត្រីធ្លាប់បានចុះជួបសំណេះសំ ណាលជាមួយកម្មករនិយោជិតក្នុងខេត្តពោធិ៍សាត់រួចម្តងមកហើយកា លពីឆ្នាំ២០១៩។
បើតាមលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថារោងចក្រ សហគ្រាសទាំង១០ មានទីតាំងនៅក្រុងពោធិ៍សាត់ចំនួន១, ស្រុកក្រគរចំនួន៨ និងស្រុកបាកានចំនួន១។
រោងចក្រទាំង១០ នេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣,ផលិ តគ្រឿងអេឡិចត្រូនិចចំនួន៥,ដំឡើ ងរថយន្តចំនួន១និងផលិតផលកសិ កម្មចំនួន១។
ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលកំពុងទទួលនូវមនុញ្ញផលពីគោលន យោបាយពង្រាយរោងចក្រសហគ្រា សតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះខេត្តពោធិ៍សាត់ មានរោងចក្រសហគ្រាសចំនួន ២០៩ មមមានកម្មករនិយោជិតប្រមាណមួយម៉ឺននាក់ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ៣១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន ៣ មានកម្មករនិយោជិតសរុបជាង ៦ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១៧លានដុល្លារក្នុងមួយឆ្នាំ។
ខេត្តពោធិ៍សាត់ជាខេត្តទី១៣ ដែលមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើនក្នុងវិស័យកាត់ដេររួមទាំងកម្មន្ត សាលស្ថានីយ៍ផលិតថាមពលអគ្គិស នីដោយពន្លឺព្រះអាទិត្យនិងវារីអគ្គិសនី។ល។
សូមរំលឹកថាកាលពីឆ្នាំ២០១៧ ស ម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួ យកម្មករកម្មការិនីតាមរោងចក្រស ហគ្រាសនានានៅទូទាំងប្រទេស ។ ដំណើរចុះជួបកម្មករកម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃទី២០ខែសីហា ឆ្នាំ២០១៧ដល់ថ្ងៃទី១ឧសភាឆ្នាំ២០១៩ សម្តេចតេជោបានជួបសំណេះសំ ណាលជាមួយកម្មករនិយោជិតចំនួន ៧៧លើកដែលមានកម្មករនិយោជិតចំនួនប្រមាណ១លាននាក់។
ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជា មួយក្រសួងស្ថាប័នអនុវត្តបានជោគ ជ័យ។
សម្រាប់ជំនួបជុំទី២ដែលមានចំនួន ១៩លើកសម្តេចតេជោបានជួបសំ ណេះសំណាលជាមួយកម្មករនិយោ ជិតសរុបជិត ៣៤ម៉ឺននាក់។
ក្នុងជំនួបជាមួយកម្មករកម្មការិនីជុំទី២កាលពីថ្ងៃទី២២ខែឧសភា ឆ្នាំ ២០២៣កន្លងទៅសម្ដេចតេជោបានប្រកាសអនុវត្តកម្មវិធីចាស់សកម្មភា ពថ្មីនិងបន្ថែមវិសាលភាពដល់កម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
ឧស្សាហកម្មកាត់ដេរគឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេ ដ្ឋកិច្ចជាតិនិងផ្តល់ការងារជូនប្រជា ពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពលរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅឆ្នាំ២០២៣ រោងចក្រសហគ្រា សក្នុងវិស័យកាត់ដេរបានកើនដល់ចំនួន១,៣២៦ មានកម្មករនិយោជិ តប្រមាណ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមានរហូតដល់ ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែនិងមានជីវភាពកាន់តែល្អប្រសើរ៕