ឯកឧត្តម ជា សុផារ៉ា អនុញ្ញាតឱ្យតំណាងក្រុមនិស្សិតជ័យលាភី Chevening ចំនួន ១៧រូប ដែលទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាលអង់គ្លេសចូលជួបសម្តែងការគួរសម


នៅរសៀលថ្ងៃ ចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែសីហា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ លោក អ៊ុយ សមផល្លារិទ្ធិ តំណាងក្រុមនិស្សិតជ័យលាភី Chevening ចំនួន ១៧រូប ដែលទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាលអង់គ្លេសចូលជួបសម្តែងការគួរសមដើម្បីទទួលបទពិសោធន៍ និងអនុសាសន៍ដ៏មានអត្ថន័យខ្លឹមសារសម្រាប់ត្រៀមខ្លួនទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០១៧ -២០១៨ នៅតាមសកលវិទ្យាល័យនានាក្នុងចក្រភពអង់គ្លេស​ នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ៕