មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ នៅក្នុងខេត្តស្វាយរៀង


នៅថ្ងៃទី ១៤-១៥ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ នៅក្នុងខេត្តស្វាយរៀង រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ កំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ
២. ប្រព័ន្ធធារាសាស្ត្រ អូរស្មាច់ ស្ថិតក្នុងឃុំកំពង់ចំទ្បង ស្រុកស្វាយជ្រំ
៣. ប្រព័ន្ធធារាសាស្ត្រ ត្រដែត ស្ថិតក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទិ៍
៤. ប្រព័ន្ធធារាសាស្ត្រ សូផា ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍
៥. ប្រព័ន្ធធារាសាស្ត្រ ដូនទយ ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា
៦. ប្រព័ន្ធធារាសាស្ត្រ បាធូ ស្ថិតក្នុងឃុំទួលស្តី ស្រុកចន្ទ្រា ។