ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយសមាជិកគណបក្សនៅសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្នុងក្រុងបាត់ដំបង


ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នារសៀលថ្ងៃថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សចំនួន២សង្កាត់ ក្នុងក្រុងបាត់ដំបង គឺសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់សមាជិក សមាជិកាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងសង្កាត់ទាំង២ ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត៕