ឯកឧត្តម សុខ ឥសាន៖ បរិបទនយោបាយបច្ចុប្បន្ន អំណោយផលឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ឆ្នាំ២០១៨


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា យោងតាមបរិបទនយោបាយបច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា ត្រូវបានកត់សម្គាល់ថាកាន់តែមានឧត្តមភាព និងឋាមពលក្នុងការដណ្តើមយកជ័យជំនះ ក្នុងការបោះឆ្នោតនាឆ្នាំ ២០១៨ខាងមុខនេះ។

ឯកឧត្តម បានមានប្រសាសន៍ថា ឧត្តមភាព និងសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា បានស្តែងឡើងតាមរយៈ

– ការបង្កើនបាននូវគុណសម្បត្តិ នៃការជំរុញការអភិវឌ្ឈន៏លើគ្រប់វិស័យបម្រើផលប្រយោជន៏ជាតិ និងប្រជាជន ។

– ធានាការពារនិងរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងរក្សាបានឯករាជ្យជាតិ អាធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដែលជាបុព្វបទនៃជីវភាពរស់នៅរបស់ប្រជាជន សម្បូរសប្បាយ និង រីកចម្រើន ។

–  ដោះស្រាយរាល់បញ្ហាជាក្តីកង្វល់និងការលំបាករបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព ជាក្តីសង្ឃឹមរបស់ប្រជាជន ។

ឯកឧត្តម បានបញ្ជាក់ថា ផ្អែកលើកត្តាខាងលើនេះ ធ្វើឲ្យប្រជាជនកម្ពុជាទូទៅ បង្កើនបានការជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងបង្កើនការគាំទ្រមោះ មុតថែមទៀត និងប្តេជ្ញាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះនាឆ្នាំ២០១៨នេះទៀត ។