លទ្ធផលក្រៅផ្លូវការ៖ សន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ មានជាង៤៤ម៉ឺនប៉ុណ្ណោះ តិចជាងការបោះឆ្នោតឆ្នាំ២០១៨ ដែលមានរហូតដល់ជិត៦០ម៉ឺនសន្លឹកឯណោះ


យោងតាមលទ្ធផលក្រៅផ្លូវការដែលបណ្តាញព័ត៌មានទទួលបានគិតត្រឹមម៉ោង៩៖០០នាទី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីចំនួនសន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថា មានចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤ ៦៥៩សន្លឹក។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។