នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ចេញសេចក្តីថ្លែងការណ៍៖ ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ


លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់កម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការបោះឆ្នោតនេះបានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ។

បើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញ ទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះ «ផ្អែកទៅលើការសង្កេតការណ៍ ដែលបានធ្វើឡើង និងព័ត៌មានដែលយើងទទួលបានតាមមធ្យោបាយ ផ្សេងៗ (បេសកកម្មការទូត ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នមានសមត្ថកិច្ច) យើងអាចសន្និដ្ឋានបានថា ការបោះឆ្នោតសកលឆ្នាំ២០២៣ នៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ ហើយការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាបន្ន តម្លាភាព និង ក្នុងបរិយាកាសសន្តិភាព»

សេចក្តីថ្លែងការណ៍បន្តថា ដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសុវត្ថិភាព ដែលអាចទុកចិត្តបាន និងមិនមានការតវ៉ាលើនីតិវិធីនានា ដែលអាចចោទសួរអំពីតម្លាភាព និងការពិតនៃការបោះឆ្នោត ដូចជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ឬ ការប្រើអំពើហិង្សាលើបុគ្គល ឬការបង្ខិតបង្ខំបង្គាប់បញ្ជាណាមួយនោះទេ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖