រដ្ឋាភិបាល ចេញអនុក្រឹត្យកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ពីផ្ទៃដីទំហំ ២៧,៧០០ហិកតា មកផ្ទៃដីទំហំ ៣៨,៦២៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង


រាជរដ្ឋាភិបាល នាថ្មីៗនេះ បានចេញអនុក្រឹត្យកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ពីផ្ទៃដីទំហំ២៧ ៧០០ហិកតា មកផ្ទៃដីទំហំ ៣៨,៦២៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកា (តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 )ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ២៧,៧០០ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១០,៩២៨ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ឋតំបន់ការពារធម្មជាតិ៕

ខាងក្រោមនេះជាអនុក្រឹត្យរាជរដ្ឋាភិបាល៖