សម្ដេចម៉ែ ប្រទានព្រះរាជសារចូលរួមអបអរសាទរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ដ្រីនៃកម្ពុជា នីតិកាលទី៧


សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារចូលរួមអបអរសាទរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមនឹងឥស្សរជនជាតិ ជាសមាជិក សមាជិកា រាជរដ្ឋភិបាល ដើម្បីបន្ដដឹកនាំ និងកសាងប្រទេសជាតិបន្ដទៀត តាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន។

ក្នុងព្រះរាជសារដែលបណ្ដាញព័ត៌មាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ហ្លូងម៉ែ បានមានព្រះបន្ធូលយ៉ាងដូច្នេះថា៖

«ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ចំពោះឯកឧត្តមកិត្តិទសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិ ជាសមាជិក សមាជិការាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងកសាងប្រទេសជាតិជាបន្តទៅទៀត។

ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងឯកឧត្តម លោកជំទាវ ជាសមាជិកក្នុងជួររាជរដ្ឋាភិបាល សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាព្រះរាជសាររបស់សម្ដេចម៉ែ៖