ឯកឧត្តម​វេជ្ជបណ្ឌិត​ សុះ មុះសិន អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ និងដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរសម្រាកព្យាបាលនិងសម្ភពជ្រោយមេត្រី


ឯកឧត្តម​វេជ្ជបណ្ឌិត​ សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ និងដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរសម្រាកព្យាបាលនិងសម្ភពជ្រោយមេត្រី ស្ថិតនៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ម៉ាណ ណាវី ប្រធានក្រុមប្រឹក្សាភិបាលគ្លីនិក លោកជំទាវ កុប ម៉ារីយ៉ាសតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ អាជ្ញាធរមូលដ្ឋាន លោក​ ​លោកស្រី​ វេជ្ជ​បណ្ឌិត​ លោក​គ្រូ អ្នកគ្រូពេទ្យ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្សនៃ​ មជ្ឈមណ្ឌល​ឥស្លាម​កម្ពុជា​ សិស្សានុសិស្សសាលានូរ៉ុលអ៊ីម៉ាន និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ឯកឧត្តមតំណាងរាស្ត្រ​ ខេត្តកណ្តាល សូមកោតសរសេីរ​នៃសកម្មភាព​ក្រុម​ការងារ​វេជ្ជបណ្ឌិត​ ដែល​ បានខិតខំប្រឹងប្រែងសហការ​គ្នាយ៉ាងល្អ​ក្នុងការបេីកដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ដ៏​ប្រណីត​ស្ថិតក្នុង​មូលដ្ឋានស្រុកមុខកំពូល​ នាពេលនេះ​ សមិទ្ធផលដ៏មានអត្ថប្រយោជន៍នេះ គឺកើតចេញពីនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ​ និងខិតខំយកចិត្តទុកដាក់យ៉ាងសកម្មលើសុខភាពជូនប្រជាពលរដ្ឋ​ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា មកដល់ពេលនេះប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះជីវភាពប្រជាជនត្រូវបានលើកម្ពស់ សុខភាព​សាធារណៈ​ ត្រូវ​បានលេីកកម្ពស់​ មន្ត្រី​រាជការ​ គ្រួសារក្រីក្រ​ កម្មករ​ ត្រូវទទួលបានការគាំពារសង្គមតាមរយៈការទទួលបានប័ណ្ណសមធម៌សង្គម ប.ស.ស ក្នុង​ការទទួលសេវាព្យាបាលជំងឺ នៅមន្ទីពេទ្យរដ្ឋនានា​ដោយពុំចាំបាច់បង់ថ្លៃ។ ចំពោះ​ស្ត្រី​មានផ្ទៃពោះទទួលបានការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ រហូតដល់កូនមានអាយុពីេឆ្នាំ​ ដែលកម្ពុជាកាលពីមុនមិនធ្លាប់មានសោះឡើយ។​ ក្រសួង​ សុខាភិបាល​ បានយកទុកដាក់ខ្ពស់​ ចំពោះសុខភាពសាធារណ:​ សេវាព្យាបាលគ្រប់ប្រភេទ​ ដែលក្នុងនោះសេវា​ព្យាបាល​ ឯកជន​ក៏​មានតួនាទីសំខាន់ក្នុងការចូលរួមដេីម្បីធ្វេីយ៉ាងណា​ ឱ្យ​សេវាសុខភិបាលគ្របដណ្តប់គ្រប់ទីកន្លែង​ និងប្រកបដោយគុណភាព​សមធម៌ផងដែរ​។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត សូមកោតសរសើរ និងលើកទឹកចិត្តដល់ប្អូនៗជាក្រុមគ្រូពេទ្យអោយបន្តថែរក្សាមិត្តភាព សាមគ្គីភាព ដើម្បីបង្កើតស្នាដៃថ្មី ហើយអាចជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៏ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៏ សាសនា និងនិន្នាការនយោបាយណាមួយឡើយ ។

ឯកឧត្តមតំណាងរាស្រ្តខេត្តកណ្តាល ក៌បានផ្សព្វផ្សាយ និងសូមអបអរសាទរជាអនេកប្បការជូនចំពោះលោកជំទាវ ឃួន សុដារី ឱកាសដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហារដ្ឋសភាធិការធិបតី» និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ក្នុងឱកាសព្រះមហាក្សត្រផ្តល់គោរមងារខ្ពង់ខ្ពស់តែងតាំងកាលពីពេលថ្មីៗនេះផងដែរ។

ហើយជាកិច្ចបញ្ចប់ក្នុងកម្មវិធី ឯកឧត្ដមសូមជូនពរដល់ក្រុមគ្រូពេទ្យទទួលបានជោគជ័យខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលដល់អតិថិជននេះ។

កម្មវិធីប្រព្រឹត្តទៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣