នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក លីវ ជានឆាវ (LIU Jianchao) មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ ជំនួបធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ក្នុងជំនួបនោះ ក៏នឹងមានការចុះហត្ថលេខាស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិនផងដែរ៕