រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលជំនួបទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភាកូរ៉េ


(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃជំនួបទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។ ជំនួបបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដែល ទទួលបានបញ្ជាក់ថា ឯកឧត្តម គីម ជីន ព្យូ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទាំងមូលបានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ នេះគឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្រ្ត និងប្រកបដោយ អត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា៖