ឯកឧត្តម សុខ ឥសាន៖ ការបោះឆ្នោតនាឆ្នាំ២០១៨ នឹងមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតមុនៗ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខនេះ ត្រូវបានរំពឹងទុកថានឹងមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតមុនៗទៅទៀត អាស្រ័យដោយ៖

១- ទាំងគណបក្សនយោបាយប្រកួតប្រជែង ទាំង គ.ជ.ប និងប្រជាពលរដ្ឋម្ចាស់ឆ្នោត សុទ្ធតែបានឆ្លងកាត់ការបោះឆ្នោតច្រើនលើកមកហើយ មានបទពិសោធន៏ជ្រៅជ្រះពីបញ្ហាបោះឆ្នោត ។

២- ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ធ្វើឲ្យគ្រប់គណបក្សនយោបាយកាន់តែត្រូវបានពង្រឹងថែមមួយកម្រឹតទៀត ក្នុងកាប្រកួតប្រជែង ប្រកបដោយសីលធ៌មនយោបាយនិងត្រឹមត្រូវតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ។

៣- បញ្ហានានាដែលជាបាតុភាពអសកម្មដែលកេីតឡេីងនៅពេលបោះឆ្នោតកន្លងទៅ ត្រឍូវបានដាក់បញ្ចូលទៅក្នុងទោសប្បញ្ញត្តិនៃច្បាប់ស្តីពីការបោះឆ្នោតថ្មី ដែលអាចទប់ស្កាត់បានជាអតិបរមានូវបាតុភាពនានាដែលធ្លាប់បានកើតឡើងពីពេលមុន ។

ឯកឧត្តម បានបញ្ជាក់ថា កត្តាខាងលើនេះ ដែលធ្វើឲ្យប្រជាជនកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ថាការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធ៌ម ស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងអន្តរជាតិ ។