ឯកឧត្តម សុខ ឥសាន៖ បក្សប្រឆាំង ចូលចិត្តប្រើហោរាសាស្រ្តលាបព័ណ៌


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា មេបក្សប្រកួតប្រជែងចង់ឃើញសភាពការណ៏ពិតនៅកម្ពុជា រួមមាន៖

១- ចង់ឃើញប្រទេសកម្ពុជាមួយ មានឯករាជ្យ បូរណភាពទឹកដី និងមានអធិបតេយ្យភាពពេញលេញ ដោយមិនរណបបរទេស។ សព្វថ្ងៃ ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣មកប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញថ្មីមួយ ដែលកើតចេញភាគីពាក់ព័ន្ធក្នុងជម្លោះ មានរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ មានឯករាជ្យពេញលេញ មានបូរណភាពទឹកដី និងមានអធិបតេយ្យភាព  ស្មើភាពជាមួយបណ្តាប្រទេសលើសកលលោក ធ្វើការសម្រេចស្របតាមតួនាទីនិងសិទ្ធិអំណាចរបស់បណ្តាស្ថាប័នរបស់ជាតិរួមមាន នីតិបញត្តិ នីតិប្រតិបត្តិ និង តុលាការ ជាប្រទេសនីតិរដ្ឋគ្មានការជ្រៀតជ្រែកពីខាងក្រៅណាឡើយ ។ ការនិយាយថារណបបរទេស ធ្វើការតម្រូវចិត្តបរទេស គ្រាន់តែជាវោហាសាស្ត្រនយោបាយលាបព៌ណតែប៉ុណ្ណោះ ។

២- ចង់ឃេីញប្រជាពករលដ្ឋខ្មែរមានឱកាសដូចគ្នា ខាងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។   សព្វថ្ងៃនេះ ប្រជាជពលរដ្ឋខ្មែរពិតជាមានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយខាងការបញ្ចេញមតិ ការសរសេរ ការនិពន្ធ ការផ្សាយព៌តមានតាមគ្រប់រូបភាព ជំនឿនិងការគាំទ្រគណបក្សណាមួយបានដោយសេរី តាមឆន្ទៈរបស់ខ្លួនគ្មានការបង្ខិតបង្ខំ  មានសិទ្ធិប្រកបរបររកស៊ីការធ្វើអាជីវកម្ម ពាណិជ្ជកម្មតានចិត្តចង់ ទៅតាមលទ្ធភាពសមត្ថភាពផ្ទាល់ខ្លួនឲ្តែត្រឹមត្រូវតាមច្បាប់ ។  បើសិនជាមានការដាក់បន្ទុកបិទសិទ្ធិសេរីភាពខាងនយោបាយ នោះសម្លេងឆ្នោតទាំងអស់ប្រាកដជាបានមកគណបក្សកាន់អំណាចទាំង ១០០ភាគរយ ជាមិនខានឡើយ ។ តែនេះ ប្រជាជនពិតជាមានជម្រើសដោយឯករាជ្យ គ្មានការបង្ខិតបង្ខំឡើយ ។

ឯកឧត្តម បានបញ្ជាក់ថា ទាំងអស់ខាងលើនេះហើយដែលមេដឹកនាំគណបក្សប្រកួតប្រជែងចង់បាននិងចង់ឃើញ ឥឡូវបានឃេីញច្បាស់ហើយ សូមនិយាយការពិតទៅ ចង់បានប៉ុន្មានបានអស់ហេីយតេីចង់បានស្អីទៀត ចង់សង្គ្រោះស្អីទៀត ប្រជាជនបានសុខសប្បាយហេីយ មិនត្រូវការសង្គ្រៅះពីគណបក្សណាទេ។