សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង


នាព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ​ជួបពិភាក្សា​ការ​ងារជាមួយលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា លោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញមកបំពេញទស្សនកិច្ចកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

នៅថ្ងៃទី៧ ខែកញ្ញា ម្សិលមិញ លោក គីម ជីន ព្យូ បានជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភាផងដែរ៕