សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង


ក្នុងដំណើរទស្សនកិច្ចផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅឯមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង។

សូមបញ្ជាក់ថា សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់នៃរាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះជា​ដំណើរបំពេញទស្សន​កិច្ចផ្លូវ ការលើកដំបូង បន្ទាប់ពីសម្តេចមហាបវរធិបតី ទទួលបានការគាំទ្រ​ពី​ប្រជា​ជន និងរដ្ឋ​សភា ឱ្យដឹកនាំរាជរដ្ឋាភិបាលនីតកាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០​២៣​កន្លងទៅ៕