ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូនពរ ប្រធានសភាកូរ៉េ ក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតជូនពរ លោក Kim Jin-pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាព និងសេចក្តីស្ងប់ស្ញែងយ៉ាងខ្លាំង ដែលបានឃើញការរីកចម្រើន និង ការអភិវឌ្ឍលើគ្រប់វិស័យរបស់សាធារណរដ្ឋកូរ៉េ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឈ ដើម្បីបន្តស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក»

ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្បៈរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនលើគ្រប់វិស័យឥតឈប់ឈរ។ សម្ដេច សាយ ឈុំ មានជំនឿ ជឿជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបន្តយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងរវាងស្ថាប័នពីតិប្បញ្ញត្តិយើងទាំងពីរឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ៕