សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យទូតតួកគី ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅរសៀលថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី អ៊ូឃូ ខូចាអេសហ៊្វេ (ÜIKÜ Kocaefe) ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ក្នុងបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី៕