សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់តំណាងនាំអំណោយ និងថវិកា ប្រគល់ជូនបណ្តាអង្គភាពនានានៃយោធភូមិភាគពិសេស យោធភូមិភាគ​ទី៥ និងយោធភូមិភាគទី៤


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានតំណាងនាំរថយន្តសង្គ្រោះបន្ទាន់ ម៉ូតូ វិទ្យុទាក់ទង សម្ភារប្រើប្រាស់ ថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនបណ្តាអង្គភាពនានានៃយោធភូមិភាគពិសេស យោធភូមិភាគ​ទី៥ និងយោធភូមិភាគទី៤។

អំណោយនេះត្រូវបាន ឯកឧត្តម គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អមដំណើរដោយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំរួមការងារព្រំដែន ជាមេបញ្ជាការនគរបាលទិសភូមិភាគទី៣ ទី៤ និងទី៥ អញ្ជើញចូលរួម ពិធីសំណេះសំណាល និងប្រគល់-ទទួល សម្ភារចាប់ពីថ្ងៃទី៤-៦ ខែតុលា ឆ្នាំ២០២៣ ដូចខាងក្រោម៖

ទី១. បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស៖ រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង, ម៉ូតូ Honda Wave ១៥គ្រឿង, វិទ្យុទាក់ទងលើតុ Kenwood ១២ឈុត, វិទ្យុទាក់ទងកាន់ដៃ Motorola ៥០គ្រឿង, ម៉ាស៊ីន GPS ១៥គ្រឿង, សម្ភារពិធីការ ក៥ ១ឈុត, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

ទី២. បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងប៉ៃលិន យោធភូមិភាគទី៥៖ រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

ទី៣. បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥៖ រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

ទី៤. បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងសៀមរាប យោធភូមិភាគទី៤៖ រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

ទី៥. បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ នៃកងពលធំអន្តរាគនម៍លេខ៣៖ រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង, ម៉ូតូ Honda Wave ១៩គ្រឿង, វិទ្យុទាក់ទងលើតុ Kenwood ៩ឈុត, ម៉ាស៊ីន GPS ២០គ្រឿង, ស័ង្កសី ៥០០០សន្លឹក, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

ទី៦. កងពលតូចអន្តរាគមន៍លេខ ៧ នៃកងពលធំអន្តរាគមន៍លេខ ៣៖ រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង, ម៉ូតូ Honda Wave ១៥គ្រឿង, វិទ្យុទាក់ទងកាន់ដៃ Mototola ៤២គ្រឿង, ម៉ាស៊ីនភ្លើង ១គ្រឿង, ផ្ទាំងសូឡា ១០ឈុត, ស៊ីទែនទឹក១០០០លីត្រ ១០ធុង, សម្ភារសំណង់មួយចំនួនធំ, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

ទី៧. បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ រួមមានរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង, អង្ករ ២តោន, មី ៥០កេស, ត្រីខ ១០កេស និងថវិកា ៥លានរៀល។

និងទី៨. បងប្អូនអតីតយុទ្ធជននៅមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ៖ អង្ករ ១០តោន, មី ៣០០កេស, ទឹកត្រី ៣០០យួរ និងទឹកស៊ីអ៉ីវ ៣០០យួរ៕