សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យលោកស្រី ហ្កាប្រីលឡា គូរ៉ាស បារ៉ុនចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០ នាទី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកស្រី ហ្កាប្រីលឡា គូរ៉ាស បារ៉ុន(Gabriela Cuevas Barron) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាម៉ិចស៊ីកកូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាវិមានរដ្ឋសភា៕