ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈ ជាជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត ចំនួន២រូប


ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាជំនួយការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ត្រូវបានតែងតាំង និងផ្ដល់ឋានៈជំនួយការ រួមមាន៖

*ទី១៖ លោក សែមស័ក្ដិ សិនា ឋានៈស្មើរដ្ឋលេខាធិការ
*ទី២៖ លោក អ៊ុំ វាសនា ដោយពុំទទួលប្រាក់បំណាច់មុខងារ។