រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំរកដំណោះស្រាយបញ្ហាប្រឈមលើដែនសមត្ថកិច្ចការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការដឹកជញ្ជូនផ្លូវគោក និងបញ្ហាពាក់ព័ន្ធ


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមដែលមាន លើដែនសមត្ថកិច្ចការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការដឹកជញ្ជូនផ្លូវគោក និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

កិច្ចប្រជុំនេះដែរបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ៕