អបអរសាទរដល់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស


អបអរសាទរដល់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស (Gold Medal) បន្ទាប់ពីការប្រកួតឈ្នះលើក្រុមកីឡាការិនីប្រទេសថៃក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាប៉េតង់ជាគូក្នុង ការប្រកួតៈកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។
នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសារ ដទៃទៀតទទួលបានជោគជ័យដូចគ្នានៅក្នុងការប្រកួត Sea Games នៅប្រទេសម៉ាឡេស៊ី ៕