ខេត្តស្វាយរៀង៖ ការធ្លាក់ភ្លៀងមិនបានរាយប៉ាយល្អ ប្រមាណ ២ សប្តាហ៍កន្លងមកនេះ បានធ្វើឱ្យដំណាំស្រូវនៅតំបន់មួយចំនួនក្នុងស្រុកស្វាយជ្រំ ប្រឈមនឹងការប៉ះពាល់ដោយសារខ្វះទឹក ។ ឆ្លើយតបភ្លាមៗទៅនឹងបញ្ហានេះ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ដើម្បីអន្តរាគមន៍ទាញទឹកពីប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ទៅសង្គ្រោះដំណាំស្រូវជូនបងប្អូនប្រជាកសិករនៅតំបន់នោះ ។