កម្មវិធីផ្ទះទេវតាប្រគល់​ផ្ទះ​​ចំនួន​០១ខ្នងជាបន្តទៀត​ជូនដល់​ទុរគត​ជន​ចាស់​ជរា​គ្មាន​ទីពឹង​នៅ​ខេត្ត​កំពត


កំពត ៖ នៅ​ព្រឹក​ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០១៧នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយា ឯកឧត្តម ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះមកប្រគល់​ផ្ទះទេវតា​ចំនួន​០១ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ជនចាស់​ជរាគ្មាន​ទីពឹង​នៅលើទឹកដីខេត្តកំពត។
ផ្ទះទេវតា១ខ្នង ប្រគល់ជូនលោកពូ ម៉ម ងួន អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។
អំណោយផ្ទះទេវតា ១ខ្នងខាងលើនេះជាអំណោយរបស់សប្បុរសជនរស់នៅសហរដ្ឋអាមេរិក លោកឡុង ចាន់អេង និងលោកស្រី, លោកឃុត ណារ៉ាត់ ព្រមទាំងបុត្រ, លោកស្រី ឈាវ រតនា និងស្វាមី ព្រមទាំងបុត្រ, លោកស្រី ឃុត បញ្ញា និងស្វាមី ព្រមទាំងបុត្រ, លោកនូ សុជាតិ និងភរិយា ព្រមទាំងបុត្រ។
ក្រៅពីការប្រគល់អំណោយផ្ទះទេវតា ទុរគតជនខាងលើ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជាសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួនធំ។
ក្នុង​ឱកាស​នោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ រួមមានសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ និងថវិកាមួយចំនួនផងដែរ។