សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុង ផ្សារធំថ្មី


កាលពីព្រឹកមិញ ថ្ងៃទី ២៦ សីហា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុង ផ្សារធំថ្មី រាជធានីភ្នំពេញ ដើម្បីពិនិត្យអំពីស្ថានភាពលក់ដូររបស់បងប្អូន និងការរីកចម្រើនក្នុងផ្សារ។ សម្តេចតេជោនាយករដ្ឋមន្ត្តី ត្រូវបានស្ទាក់ចាប់ឱប ចាប់ថើប ចាប់ដៃ និងចាប់សុំ Selfie អស់ជាង ២ម៉ោងនៅក្នុងផ្សារ។ បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី គឺម្នាក់ៗគោរពស្រឡាញ់ សម្តេចតេជោ ហើយស៊ូរង់ចាំទោះបីយូរបន្តិចមែន ហើយចង្អៀតណែនយ៉ាងណា ក៏បងប្អូនបាននៅរង់ចាំ សម្តេចតេជោ គ្រប់ៗគ្នា។ ម្នាក់ៗ មានទឹកមុខរីករាយ រំភើបហើយលាន់មាត់សរសើរថា សម្តេចតេជោ នៅខាងក្រៅ ទូរទស្សន៍គឺឃើញនៅក្មេងហើយស្អាតជាងក្នុងទូរទស្សន៍។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី នៅតាមរោងចក្រនានា និង បងប្អូនអាជីវករ ពាណិជ្ជករ នៅតាមផ្សារនានាក្នុងទីក្រុងភ្នំពេញ ដើម្បីបានដឹងអំពីសុខទុក្ខបងប្អូន ក៏ ដូចជាទទួលនូវសំណូមពរ និងសំណើរផ្សេងៗរបស់បងប្អូនដើម្បីជួយជំរុញអោយការងាររកស៊ីទទួលទាន របស់បងប្អូនកាន់តែរីកចម្រើន៕