ឯកឧត្តម សុះ មុះសិន អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាលចំនួន ៣២០គ្រួសារ


ឯកឧត្តម សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាលចំនួន ៣២០គ្រួសារ នឹងបាននាំយកអំណោយ ៣៦០កញ្ចប់ សម្រាប់ខែបួស
រ៉ាម៉ាឌន នាពេលខាងមុខ ។

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សា យុវជនស.ស.យ.ក ហាកឹម តុ តួន ផងដែរ ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១៥គីឡូក្រាម
២ .ទឹកដោះគោ ០៤កំប៉ុង
៣ .ស្ករស ០២គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .ប្រេងឆា ០១ដប

ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៤