ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ បានប្រញាប់បញ្ចេញលិខិតបដិសេធមួយក្រោយសារព័ត៌មានក្នុងស្រុកមួយ បានយកសម្តីរបស់លោកចុះផ្សាយខុសពីការពិតទាក់ទងនឹងការសម្រេចរបស់ ACU បើកកញ្ចប់ឯក សារប្រកាសទ្រព្យសម្បត្តិ ។ យោងតាមអង្គភាព ACU សារព័ត៌មានថ្មីៗ ចុះផ្សាយនៅថ្ងៃទី២៤មីនានៅម៉ោង១០ និង៥៦នាទី ដោយអ្នកសរសេរឈ្មោះ រំដួល ចិត្រា បានសរសេរថា ACU ឱ្យ ឯកឧត្តម កឹម សុខា ទៅប្រកាសទ្រព្យសម្បត្តិជាថ្មី ។
សារព័ត៌មានថ្មីៗ ត្រូវគេដកស្រង់ការសរសេរដែលនិយាយថា «លោកប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយសម្រេចហែកចោលសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់ ឯកឧត្តម កឹម សុខា ចាស់ ហើយតម្រូវឱ្យ ឯកឧត្តម កឹម សុខា ប្រកាសទ្រព្យសម្បត្តិជាថ្មី។ សារព័ត៌មានថ្មីៗបានសរសេរទៀតថា «ប្រធានអង្គភាពប្រឆាំង អំពើពុករលួយរូបនេះ និយាយថាអង្គភាពលោកនឹងរៀបចំលិខិតនៅថ្ងៃស្អែក ដើម្បីបើកឯកសារប្រកាសថ្មីដោយ ស្នើអោយឯកឧត្តមកឹម សុខា ប្រកាសទ្រព្យសម្បត្តិម្តងទៀត»។ សេចក្តីប្រកាសព័ត៌មានរបស់ ACU បានធ្វើការ បដិសេធទៅវិញ និងបញ្ជាក់ថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនបាននិយាយយ៉ាងដូច្នោះ ឬក៏មានន័យយ៉ាងដូច្នោះសោះដែរ ។
បណ្តាញសារព័ត៌មានថ្មីៗ គឺជាបណ្តាញព័ត៌មាន Online មួយដែលមុននេះ បានរងការរិះគន់យ៉ាងធ្ងន់ពី សម្តេចតេជោសែន ដោយសារតែការសរសេរព័ត៌មានវិភាគខុសពីការពិត ។