កម្ពុជាទទួលបានមេដាយមាសដំបូងលើបាល់ទាត់


Game 25 03 16 2 copy

     កីឡា​បាល់​ទាត់​វ័យ​ក្មេង​កម្ពុជា ទទួល​បាន​មេ​ដាយ​មាស​ជា​លើក​ដំបូង​ ក្នុង​ប្រវត្តិ​សាស្ត្រ​ក្នុង​ការ​ប្រ​កួត​រវាង​ប្រទេស​នៅ​តាម​តំបន់​ទន្លេ​មេ​គង្គ​ ។

     ការ​ប្រកួត​កីឡា​មេ​គង្គ​សុឆន្ទះ Goodwill Mekong Games លោក​ទី​១២ បាន​ប្រារព្ធ​នៅ​ក្នុង​ខេត្ត​ឈៀងរ៉ៃ របស់​ថៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២២​មីនា​ ។ កម្ពុជា​បាន​បញ្ជូន​ក្រុម​អត្ត​ពលករ​ចំនួន​៦​វិញ្ញា​សារ ចូល​រួម និង​ទាំង​ក្រុម​ប្រកួត​ទាំង​៦ ​វិញ្ញា​សារ បាន​ទទួល​នូវ​មេ​ដាយ​ជោគ​ជ័យ​ទាំង​អស់​គ្នា ​។ រហូត​មក​ដល់​ថ្ងៃ​២៤​ ខែ​មិនា​នេះ កម្ពុជា​ត្រូវ​គេ​ឃើញ​បាន​ទទួល​មេ​ដាយ​ ២១​ហើយ ក្នុង​នោះ​មេ​ដាយ​មាស​១២ ប្រាក់​៥ និង​សំរឹទ្ធ​៤​ ។

     យោង​តាម​ទំព័រ facebook​របស់​អនុ​រដ្ឋ​លេខា​ធិការ​ក្រ​សួង​អប់រំ​យុវជន ​និង​កីឡា ឯក​ឧត្តម ប៊ូ ជុំសេរី ដែល​ដឹក​នាំ​ក្រុម​កីឡា​ទៅ​ចូល​រួម បាន​ឲ្យ​ដឹង​ថា ប្រភេទ​កីឡា ដែល​កម្ពុជា​ទទួល​បាន មាន​វិញ្ញា​សា​ប៉េតង់ ដែល​លទ្ធ​ផល បាន​មេ​ដាយ​៥ ក្នុង​នោះ​មេ​ដាយ​មាស​២ ប្រាក់​១ និង​សំរិទ្ធ​២ ​។ វិញ្ញា​សា​បាល់​ទាត់​ដែល​ប្រ​កួត​ចប់​លទ្ធ​ផល គឺ​កម្ពុជា​ទទួល​បាន​មេ​ដាយ​មាស​១ ដែល​ជា​មេ​ដាយ​មាស​លើក​ដំបូង​ សម្រាប់​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់​របស់​កម្ពុជា​ ក្នុង​តំបន់​នៃ​ក្រុម​កីឡា​បាល់​ទាត់​អាយុ​ក្រោម​ ១៩​ឆ្នាំ ដោយ​បាន​ប្រ​កួត​ស្មើ​ជា​មួយ​ថៃ ៣​ទល់​៣…​ បាន​យក​ឈ្នះ​ប្រទេស​មីយ៉ាន់ម៉ា​៧ ​ទល់​០ និង​យក​ឈ្នះ​ឡាវ​៥ ​ទល់​១​ ។ ចំណែក​វិញ្ញា​សា​វាយ​សី​វិញ គឺ​កម្ពជា​ទទួល​បាន​មេ​ដាយ​៥ ក្នុង​នោះ​មេ​ដាយ​មាស​៤ និង​ប្រាក់​១ ​។ វិញ្ញា​សា​ សី​ប៉ា​តា​ក្រ កម្ពុជា​ទទួល​បាន​មេ​ដាយ​សំរឹទ្ធ​១ ​។ ដោយ​ឡែក​វិញ្ញា​សា​ប៉េង​ប៉ុង គឹ​កម្ពុជា​ទទួល​បាន​មេ​ដាយ​៣ ក្នុង​នោះ​មេ​ដាយ​មាស​២​ ប្រាក់​១ ។ ចំណែក​វិញ្ញា​សា​កីឡា​ប្រពៃ​ណី គឺ​កម្ពុជា​ទទួល​បាន​មេ​ដាយ​៦ ក្នុង​នោះ​មេ​ដាយ​មាស​៣ ប្រាក់​២ និង​សំរិទ្ធ​១ ​។

     ការ​ប្រកួត​កីឡា​ Mekong Good Will Games លើក​ទី​១២​ នៅ​ឆ្នាំ​ ២០១៦​ នេះ គឺ​មាន​ប្រ​ទេស​ចូល​រួម​មាន​តែ​ ៥​ប្រ​ទេស ​ចូល​រួម​គឺ មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា  និង​វៀត​ណាម ប៉ុន្តែ​ឆ្នាំ​នេះ​វៀត​ណាម​អវត្តមាន​ ។

Game 25 03 16 3 copy

Game 25 03 16 4 copy