សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជា នៅតែបម្រើ និងកសាងសមិទ្ធផលជូនប្រជាជន តាមអ្វីដែលសន្យាដោយគ្មានការភូតកុហក


វីដេអូ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអះអាងថា ឲ្យតែប្រជាពលរដ្ឋនៅតែបន្ដផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជា ក៏នៅតែបម្រើ និងកសាងសមិទ្ធផលជាបន្ដបន្ទាប់ជូនដល់ប្រជាពលរដ្ឋ ដូចអ្វីដែលបានសន្យាដោយគ្មានការភូតកុហកអ្វីនោះឡើយ។

 

ជាក់ស្ដែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នៅស្រុកកោះធំ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគាំទ្ររបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតជារឿងដ៏សំខាន់ ក្នុងការផ្ដល់នូវលទ្ធភាពដើម្បីគណបក្សប្រជាជនកម្ពុជា ដាក់ចេញនូវគោលនយោបាយ និងដាក់ចេញនូវឱកាសក្នុងការកសាងបន្ថែមនូវសមិទ្ធផលជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា…….