រដ្ឋមន្ដ្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ដ្រីឌីជីថល នៃប្រទេសមួយចំនួន


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ដ្រីឌីជីថល នៃប្រទេសមួយចំនួន។ ជំនួបនេះ ធ្វេីឡេីងនៅទីស្ដីការក្រសួង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ការជួបពិភាក្សាការងារនេះ រួមមាន៖

ទី១៖ លោកបណ្ឌិត Kao Kim Hourn អគ្គលេខធិការអាស៊ាន,
ទី២៖ លោកបណ្ឌិត Jong-Sung Hwang នាយកទីភ្នាក់ងារជាតិសង្គមព័ត៌មាន (National information society Agency-NIA),
ទី៣៖ លោក Gobind Singh Del រដ្ឋមន្ដ្រីឌីជីថល នៃប្រទេសម៉ាឡេស៉ី,
ទី៤៖ លោក Pham Tam អនុរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ទី៥៖ លោក Boviengkhan Vongdara រដ្ឋមន្ដ្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាមានិតឡាវ៕