រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបើកសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក CHANG Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធរួមគ្នានូវ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ មជ្ឈមណ្ឌលនេះធ្វើឡោះងដើម្បីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធអេកូឡូស៊ី និងនវានុវត្តន៍ឌីជីថល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសម្តែងការរំពឹងទុកចំពោះមជ្ឈមណ្ឌលនេះ តាមរយៈការដាក់ឱ្យប្រើប្រាស់ជា «មជ្ឈមណ្ឌលនៃការបង្កើតឌីជីថលថ្មី»។ ឯកឧត្តមបានបន្ថែមថា វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រសហគ្រិនភាព និងការច្នៃប្រឌិត តាមរយៈការស្វែងរក និងបណ្តុះបណ្តាលទេពកោសល្យឌីជីថល NICC ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍឌីជីថលនៅកម្ពុជា។

NICC បម្រើជាវេទិកាមួយសម្រាប់សហគ្រិនក្នុងការធ្វើឲ្យគំនិតរបស់ពួកគេឱ្យក្លាយជាការពិត។ ក្រុមចាប់ផ្តើមអាជីវកម្ម និងក្រុមមុនចាប់ផ្តើមអាជីវកម្មចំនួន២៣ ត្រូវបានគេរកឃើញរួចហើយតាមរយៈការប្រកួតជុំទី៤ នៃ Bandos Digital Startup Competition និងបានប្រើគ្រឿងបរិក្ខារទំនើបៗ កម្មវិធីណែនាំ និងការចូលទៅកាន់បណ្តាញអ្នកជំនាញក្នុងឧស្សាហកម្ម។ អតីតនិស្សិត NICC ចំនួន ៨នាក់ ក្នុងចំណោម ២៣នាក់នេះ បានបង្ហាញទស្សនិកជននូវគំរូអាជីវកម្ម និងបច្ចេកវិទ្យារបស់ពួកគេក្នុងពិធីនេះ។ គំរូអាជីវកម្មរបស់ពួកគេមាន ភាពខុសប្លែកគ្នាពីពាណិជ្ជកម្មអេឡិចត្រូនិចនៃទីផ្សារផលិតផលកសិកម្មទៅជាបណ្ណាល័យឌីជីថល និងដំណើរការសេវាកម្មដឹកជញ្ជូនរហ័សដោយស្វ័យប្រវត្តិ។ វា គឺជាធម្មជាតិ នៃបច្ចេកវិទ្យាឌីជីថល និងជាហេតុផលដែល NICC ផ្តោតលើពួកគេ។ ពួកគេអាចឆ្លងកាត់គ្រប់វិស័យនៃជីវិត។ NICC កំពុងវិនិយោគលើអ្នកច្នៃប្រឌិតដែលនឹងនាំមកជូនយើង នូវដំណោះស្រាយ ក្នុងប្រព័ន្ធសុខាភិបាល ភស្តុភារកម្ម លំនៅឋាន និងការប្រែប្រួលអាកាសធាតុ។

លោក CHANG Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឱ្យដឹងថា មជ្ឈមណ្ដលនេះត្រូវបានបង្កើតឡើងជាផ្នែកមួយ នៃគម្រោងរួមគ្នា របស់ MoEYS-KOICA គម្រោងការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងសហគ្រាសនៅកម្ពុជា ឆ្នាំ២០១៩-២០២៤ ដើម្បីអបអរសាទរពិធីសម្ពោធរបស់ ខ្លួនជាមួយតំណាងអាជីវកម្មវ័យក្មេងៗ និងនិស្សិតកម្ពុជាប្រមាណ ៥០០ នាក់ គាត់បានធ្វើដំណើរមកពីទីក្រុងសេអ៊ូល។

លោកប្រធាន KOICA ក៏បានលើឡើងដែរថា លើសពីការប្រកួតមួយចំនួន ការបង្កើតមជ្ឈមណ្ឌលបែបនេះនាំមកយើងនូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងលក្ខខណ្ឌនៃនិរន្តរភាព។ NICC នឹងបន្តការងាររបស់ខ្លួន ដើម្បីជួយដល់សហគ្រិនភាព និងការច្នៃប្រឌិត។ លោកបានបន្ថែមថា «ដូច្នេះ KOICA នឹងបន្តធ្វើជាដៃគូដ៏ល្អបំផុតរបស់រដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងយុវជនជំនាន់»។ លោកបានបង្ហាញពីការយកចិត្តទុកដាក់របស់ KOICA ទៅលើយុវជនកម្ពុជាផងដែរ។

ដោយកត់សម្គាល់ពី NICC ដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា បានស្នើសុំឱ្យមជ្ឈមណ្ឌលនេះឱ្យមានតួនាទីពិសេសជាស្ពានសម្រាប់តភ្ជាប់រវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ជាការពិតណាស់ NICC បានភ្ជាប់និស្សិតសាកលវិទ្យាល័យចំនួនជាង ១០០នាក់ នៃប្រទេសទាំងពីរតាមរយៈកម្មវិធី Startup boot camp ចំនួន ៣ បង្ហាញអ្នកចាប់ផ្តើមអាជីវកម្មកម្ពុជានៅក្នុងពិព័រណ៍ចាប់ផ្តើមអាជីវកម្មជាសកលដែលធ្វើឡើងនៅទីក្រុងសេអ៊ូល និងណែនាំការចាប់ផ្តើមអាជីវកម្មនៅកម្ពុជាដល់វិនិយោគិន និងក្រុមហ៊ុនកូរ៉េ។

បន្ថែមពីនេះទៀត នៅពេលដែលប្រទេសកម្ពុជាចាប់ផ្តើមដំណើរនៃការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មសេដ្ឋកិច្ច NICC មានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ដើម្បីបំពេញតាមការរំពឹងទុកទាំងនោះ NICC នឹងបម្រើកម្មវិធីបណ្ដុះបណ្ដាលចាប់ពីការស្វែងរកអ្នកចាប់ផ្តើមអាជីវកម្ម រហូតដល់ការផ្តល់កន្លែងធ្វើការ និងមូលនិធិដើមទុន ផ្តល់ការប្រឹក្សាអាជីវកម្ម និងបច្ចេកវិទ្យា។ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់ដោយការរៀបចំកម្មវិធី Networking Day និងបច្ចេកវិទ្យា និងការចែករំលែកចំណេះដឹង៕