នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំធ្វើតេស្តទឹកម៉ូត ស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត។
ការធ្វេីតេស្តទឹកម៉ូត រកសារធាតុញៀន ដោយលេខាធិការដ្ឋានត្រួតពិនុិត្យរកសារធាតុញៀនខេត្ត ដឹកនាំដោយឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងនគរបាលចំនួន១៧នាក់ រួមជាមួយលោក យឹម សុងកាន អនុប្រធានមន្ទីរសុខាភិបាល លោក ហុង ប្រាក់ សាទ អនុប្រធានមន្ទីរមុខងារសាធារណៈ និងលោក ឈុំ រស្មី អនុប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ការធ្វេីតេស្តលេីលោកអភិបាលខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសាលាខេត្ត សរុប១២៥នាក់ ជាលទ្ធផលអវិជ្ជមានទាំង១២៥នាក់៕