រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រី នៃរដ្ឋបាលខេត្ត ចំនួន១២៥នាក់, លទ្ធផលអវិជ្ជមានទាំងអស់


នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំធ្វើតេស្តទឹកម៉ូត ស្វែងរកសារធាតុ​ញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តព្រះវិហារ ដឹកនាំដោយ​ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត។

ការធ្វេីតេស្តទឹកម៉ូត​ រកសារធាតុញៀន​ ដោយលេខាធិការដ្ឋានត្រួតពិនុិត្យរកសារធាតុញៀនខេត្ត​ ដឹកនាំដោយឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងនគរបាលចំនួន​១៧នាក់ រួមជាមួយលោក យឹម សុងកាន អនុប្រធានមន្ទីរសុខាភិបាល លោក ហុង ប្រាក់ សា​ទ​ អនុប្រធាន​មន្ទីរមុខងារសាធារណៈ និងលោក​ ឈុំ រស្មី អនុប្រធានមន្ទីរទំនាក់ទំនងជាមួយ​ រដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច។

ការធ្វេី​តេស្តលេីលោកអភិបាលខេត្ត អភិបាលរងខេត្ត​  នាយក​ នាយករងរដ្ឋបាល​ មន្រ្តីរាជការ​ និងមន្រ្តីកិច្ចសន្យាសាលាខេត្ត​ សរុប​១២៥នាក់​ ជាលទ្ធផលអវិជ្ជមាន​ទាំង១២៥នាក់៕